ព័ត៌មានអំពីពន្ធដារសហព័ន្ធ

 

ព័ត៌មានអំពីពន្ធដារអាចពិបាកយល់ ទោះជាក្នុងភាសាណាមួយក៏ដោយ។ វាអាចកាន់តែពិបាក ប្រសិនបើព័ត៌មានមិនបានផ្តល់ជាភាសាដែលអ្នកចង់បាន។

យើងកំពុងធ្វើការដើម្បីផ្តល់ជូនធនធានពន្ធដាររបស់យើងក្នុងភាសាបន្ថែមទៀត។ ក្នុងពេលជាមួយគ្នានេះ យើងបានបង្កើតសេចក្តីណែនាំនេះដើម្បីជួយអ្នករកឃើញព័ត៌មានដែលអ្នកត្រូវការ ដើម្បីបង់ពន្ធ និងដាក់ឯកសារប្រកាសពន្ធសហព័ន្ធរបស់អ្នក។

បណ្តាញតភ្ជាប់ភាគច្រើននៅលើទំព័រនេះ ចូលទៅកាន់មាតិកាជាភាសាអង់គ្លេស។

នៅលើទំព័រនេះ អ្នកនឹងឃើញព័ត៌មានអំពីប្រធានបទទាំងនេះ៖

សិទ្ធិរបស់អ្នកជាអ្នកបង់ពន្ធ

អ្នកបង់ពន្ធគ្រប់រូប មានសិទ្ធិជាមូលដ្ឋានដែលពួកគេគួរតែដឹងនៅពេលទាក់ទងជាមួយ IRS។ ដើម្បីជួយអ្នកបង់ប្រាស្រ័យទាក់ទងជាមួយ IRS ឱ្យបានយល់ដឹងអំពីសិទ្ធិរបស់ពួកគេ ទីភ្នាក់ងារគូសបញ្ជាក់អំពីសិទ្ធិទាំងនេះនៅក្នុង ការបោះពុម្ពផ្សាយលេខ១ សិទ្ធិរបស់អ្នកជាអ្នកបង់ពន្ធ PDF

អ្នកណាចាំបាច់ត្រូវការដាក់ឯកសារប្រកាសពន្ធ

ពលរដ្ឋសហរដ្ឋអាមេរិក និងប្រជាជនភាគច្រើនដែលធ្វើការនៅសហរដ្ឋអាមេរិក ចាំបាច់ត្រូវការបង់ពន្ធលើប្រាក់ចំណូលដែលពួកគេរកបានពីលើចំនួនទឹកប្រាក់អប្បបរមាដែលបានកំណត់។ ទោះបីជាអ្នករកបានតិចជាងចំនួនទឹកប្រាក់អប្បបរមាក៏ដោយ អ្នកប្រហែលជាចង់ដាក់ឯកសារពន្ធរបស់អ្នក។ ដើម្បីឱ្យបានដឹងថាតើអ្នកគួរដាក់ឯកសារប្រកាសពន្ធរបស់អ្នកឬក៏អត់ សូមមើលតើខ្ញុំចាំបាច់ត្រូវដាក់ឯកសារប្រកាសពន្ធពន្ធឬទេ (ជា​ភាសាអង់គ្លេស)

និយោជិតដែលទទួលបានសំណុំបែបបទ Form W-2

ប្រសិនបើអ្នករកបានបៀវត្សរ៍ដែលធ្វើការសម្រាប់អាជីវកម្ម និយោជករបស់អ្នកគួរតែផ្តល់ឱ្យអ្នកនូវសំណុំបែបបទ Form W-2 បៀវត្សរ៍ និងរបាយការណ៍ពន្ធ ដែលបង្ហាញពីប្រាក់ចំណូល និងពន្ធកាត់ទុកសរុបរបស់អ្នក។ ប្រសិនបើអ្នកទទួលបានសំណុំបែបបទ Form W-2 អ្នកប្រហែលជាចង់ដាក់ឯកសារប្រកាសពន្ធ ពីព្រោះនិយោជករបស់អ្នកបានបង់ពន្ធសម្រាប់អ្នក ហើយអ្នកអាចជំពាក់ពន្ធតិចជាងចំនួនដែលអ្នកបានបង់។

កម្មករធ្វើការក្រោមកុងត្រារយៈពេលខ្លី (Gig Economy Workers)

កម្មករធ្វើការក្រោមកុងត្រារយៈពេលខ្លី ទទួលបានប្រាក់ចំណូលពីការងារ សេវាកម្ម ឬទំនិញតាមតម្រូវការ ជាញឹកញាប់តាមរយៈប្រព័ន្ធឌីជីថល ដូចជាកម្មវិធី app ឬវ៉ិបសៃថ៍។ អ្នកត្រូវតែបង់ពន្ធលើប្រាក់ចំណូលដែលអ្នករកបានពីការងារប្រភេទនេះ។ មជ្ឈមណ្ឌលពន្ធដារកម្មករធ្វើការក្រោមកុងត្រារយៈពេលខ្លី (Gig Economy Tax Center) (ជា​ភាសាអង់គ្លេស) នឹងផ្តល់ជូនអ្នកនូវព័ត៌មានដែលអ្នកចាំបាច់ត្រូវការដើម្បីអនុលោមតាមច្បាប់ពន្ធដារ។

អ្នកប្រកបអាជីវកម្មដោយខ្លួនឯង

អ្នកជាអ្នកប្រកបអាជីវកម្មដោយខ្លួនឯង (ជា​ភាសាអង់គ្លេស) ប្រសិនបើមានចំណុចដូចខាងក្រោមនេះណាមួយអនុវត្តចំពោះអ្នក៖

  • អ្នកប្រកបមុខរបរ ឬអាជីវកម្មក្នុងនាមជាពាណិជ្ជករទោល ឬអ្នកម៉ៅការឯករាជ្យ

  • អ្នកគឺជាសមាជិកនៃក្រុមហ៊ុនអ្នកដៃគូហ៊ុនគ្នា ដែលប្រកបមុខរបរ ឬអាជីវកម្ម

  • អ្នកកំពុងប្រកបអាជីវកម្មដោយខ្លួនឯង (រួមទាំងអាជីវកម្មក្រៅម៉ោង)

ប្រសិនបើអ្នកជាអ្នកប្រកបអាជីវកម្មដោយខ្លួនឯង អ្នកចាំបាច់ត្រូវបង់ពន្ធលើប្រាក់ចំណូល ដូច្នេះជាទូទៅ អ្នកត្រូវបានតម្រូវឱ្យដាក់ឯកសារប្រកាសពន្ធប្រចាំឆ្នាំ ហើយបង់ពន្ធប៉ាន់ស្មាន (ជា​ភាសាអង់គ្លេស) រៀងរាល់ត្រីមាស។

ជាទូទៅផងដែរ អ្នកក៏ត្រូវបង់ ពន្ធអ្នកប្រកបអាជីវកម្មដោយខ្លួនឯង (ជា​ភាសាអង់គ្លេស)។ នេះគឺជាពន្ធសន្តិសុខសង្គម និងពន្ធ Medicare ជាចម្បងសម្រាប់មនុស្សដែលធ្វើការដោយខ្លួនឯង។ ការបង់ពន្ធអ្នកប្រកបអាជីវកម្មដោយខ្លួនឯងរបស់អ្នក រួមចំណែកដល់ការធានារ៉ាប់រងរបស់អ្នកក្រោមប្រព័ន្ធសន្តិសុខសង្គម។ ការធានារ៉ាប់រងសន្តិសុខសង្គម ផ្តល់ជូនអ្នកនូវប្រាក់បំណាច់ការចូលនិវត្តន៍ ប្រាក់បំណាច់ពិការភាព ប្រាក់បំណាច់អ្នករស់រានមានជីវិត និងប្រាក់បំណាច់ធានារ៉ាប់រងវេជ្ជសាស្រ្ត (Medicare)។

ម្ចាស់អាជីវកម្ម

មជ្ឍមណ្ឌលពន្ធដារអាជីវកម្មខ្នាតតូច និងអ្នកប្រកបអាជីវកម្មដោយខ្លួនឯង (ជា​ភាសាអង់គ្លេស) របស់យើងផ្តល់ជូនព័ត៌មានអំពីពន្ធដារសម្រាប់អ្នកបង់ពន្ធដែលដាក់សំណុំបែបបទ Form 1040 ឬ1040 SR , Schedules C, E, F ឬទម្រង់បែបបទ Form 2106 ក៏ដូចជាអាជីវកម្មខ្នាតតូចដែលមានទ្រព្យសម្បត្តិក្រោម១០លានដុល្លារដែរ។

បង់ពន្ធរបស់អ្នក នៅពេលអ្នករកបានប្រាក់ចំណូលរបស់អ្នក

ពន្ធលើប្រាក់ចំណូលសហព័ន្ធត្រូវតែបង់នៅពេលដែលអ្នករកបាន ឬទទួលបានប្រាក់ចំណូលក្នុងឆ្នាំ ទាំងតាមរយៈ ការបង់ពន្ធកាត់ទុក (ជា​ភាសាអង់គ្លេស)ការបង់ពន្ធប៉ាន់ស្មាន(ជា​ភាសាអង់គ្លេស)។ ប្រសិនបើអ្នកមិនបង់ពន្ធឱ្យបានគ្រប់គ្រាន់តាមរយៈ ការបង់ពន្ធកាត់ទុក ឬការបង់ពន្ធប៉ាន់ស្មានទេ អ្នកអាចនឹងត្រូវផាកពិន័យ។

ពន្ធកាត់ទុក

ប្រសិនបើអ្នកជានិយោជិត និយោជិករបស់អ្នកប្រហែលជាកាត់ទុកពន្ធលើប្រាក់ចំណូល ចេញបៀវត្សរ៍របស់អ្នក ហើយបង់វាទៅ IRS ក្នុងនាមអ្នក។

ចំនួនពន្ធដែលនិយោជករបស់អ្នកកាត់ទុកពីបៀវត្សរ៍ទៀងទាត់របស់អ្នក អាស្រ័យលើ៖

  • ចំនួនទឹកប្រាក់ដែលអ្នករកបាន

  • ព័ត៌មានដែលអ្នកផ្តល់ឱ្យនិយោជករបស់អ្នកនៅលើសំណុំបែបបទ Form W-4 លិខិតបញ្ជាក់ការកាត់ទុកពន្ធរបស់និយោជិក

សូមប្រើ ឧបករណ៍ប៉ាន់ស្មានពន្ធកាត់ទុក (ជា​ភាសាអង់គ្លេស) របស់យើង ដើម្បីពិនិត្យមើលការកាត់ទុកពន្ធរបស់អ្នក ហើយត្រូវប្រាកដថាអ្នកមានចំនួនពន្ធកាត់ទុកគ្រប់គ្រាន់ដើម្បីគ្របដណ្តប់លើវិក្កយបត្រពន្ធរបស់អ្នក។

ពន្ធប៉ាន់ស្មាន

ប្រសិនបើអ្នកកំពុងប្រកបអាជីវកម្មដោយខ្លួនឯង ជាទូទៅអ្នកចាំបាច់ត្រូវបង់ពន្ធប៉ាន់ស្មាន។

អ្នកក៏ប្រហែលជាចាំបាច់ត្រូវបង់ពន្ធដែលបានប៉ាន់ស្មានផងដែរ ប្រសិនបើអ្នករំពឹងថានឹងជំពាក់ពន្ធចំនួន១,០០០ដុល្លារ ឬច្រើនជាងនេះ នៅពេលអ្នកដាក់ឯកសារប្រកាសពន្ធ។ ការនេះអាចកើតឡើងប្រសិនបើអ្នកជាម្ចាស់កម្មសិទ្ធិទោល ឬជាដៃគូអាជីវកម្ម ឬអ្នកជា កម្មករធ្វើការក្រោមកុងត្រារយៈពេលខ្លី។

អ្នកអាចត្រូវផាកពិន័យ ប្រសិនបើការបង់ពន្ធបានប៉ាន់ស្មានរបស់អ្នកយឺត ទោះបីជាអ្នកនឹងទទួលបានប្រាក់បង្វិលសងវិញ នៅពេលអ្នកដាក់ឯកសារប្រកាសពន្ធរបស់អ្នកក៏ដោយ។

ការដាក់ឯកសារប្រកាសពន្ធសម្រាប់អ្នក និងក្រុមគ្រួសាររបស់អ្នក

ទទួលព័ត៌មានអំពីរបៀប ដាក់ឯកសារប្រកាសពន្ធផ្ទាល់ខ្លួន (ជា​ភាសាអង់គ្លេស) សម្រាប់អ្នក និងក្រុមគ្រួសាររបស់អ្នក។

ពេលណាត្រូវដាក់ឯកសារប្រកាសពន្ធ

កាលបរិច្ឆេទផុតកំណត់នៃការដាក់ឯកសារ និងការបង់ពន្ធសម្រាប់បុគ្គល និងក្រុមគ្រួសារ ជាទូទៅគឺថ្ងៃទី១៥ ខែមេសា។ សូមមើលទំព័ររបស់យើងអំពី ពេលណាត្រូវដាក់ឯកសារប្រកាសពន្ធ (ជា​ភាសាអង់គ្លេស) សម្រាប់ព័ត៌មានអំពីការលើកលែង និងកាលបរិច្ឆេទកំណត់ការពន្យាពេលដាក់ឯកសារប្រកាសពន្ធ។

ព័ត៌មានដែលអ្នកចាំបាច់ត្រូវដាក់ក្នុងឯកសារប្រកាសពន្ធ

លេខអត្តសញ្ញាណកម្មអ្នកបង់ពន្ធ

លេខអត្តសញ្ញាណកម្មអ្នកបង់ពន្ធ ត្រូវបានតម្រូវលើរាល់ឯកសារទាំងអស់ដែលទាក់ទងនឹងពន្ធរបស់អ្នក។

លេខអត្តសញ្ញាណកម្មអ្នកបង់ពន្ធភាគច្រើន គឺលេខសន្តិសុខសង្គម។

ប្រសិនបើអ្នកមិនមានសិទ្ធិទទួលបានលេខសន្តិសុខសង្គមទេ អ្នកត្រូវតែប្រើ លេខអត្តសញ្ញាណកម្មអ្នកបង់ពន្ធបុគ្គល (ជា​ភាសាអង់គ្លេស)ឬ ITIN។ ត្រូវបានចេញឱ្យសម្រាប់តែការដាក់ឯកសារប្រកាសពន្ធសហព័ន្ធ និងការធ្វើរបាយការណ៍ពន្ធសហព័ន្ធប៉ុណ្ណោះ។

ITIN មិន៖

របៀបដាក់ឯកសារប្រកាសពន្ធ

ការដាក់ឯកសារប្រកាសពន្ធតាមបែបអេឡិចត្រូនិច

ការដាក់ឯកសារប្រកាសពន្ធតាមបែបអេឡិចត្រូនិច – ឬ e-filing – គឺពេលណាអ្នកប្រើកម្មវិធីកុំព្យូទ័រពាណិជ្ជកម្មរៀបចំពន្ធ ដើម្បីផ្ញើឯកសារប្រកាសពន្ធលើប្រាក់ចំណូលរបស់អ្នកទៅ IRS តាមរយៈអ៊ីនធើណិត។

ប្រសិនបើអ្នកដាក់ឯកសារប្រកាសពន្ធរបស់អ្នកតាមរយៈ e-file តាមធម្មតាអ្នកនឹងទទួលបានប្រាក់បង្វិលសងវិញរបស់អ្នកក្នុងរយៈពេល៣សប្តាហ៍ គិតចាប់ពីថ្ងៃដែលយើងទទួលបានការដាក់ឯកសារប្រកាសពន្ធរបស់អ្នក - ហើយវាកាន់តែលឿនជាងនេះ ប្រសិនបើអ្នកជ្រើសរើសទទួលប្រាក់បង្វិលសងវិញរបស់អ្នកដាក់ចូលក្នុងគណនីធនាគាររបស់អ្នក។ យើងមាន ជម្រើស e-file (ជា​ភាសាអង់គ្លេស)ជាច្រើន រួមមានឯកសារឥតគិតថ្លៃ (Free File)។

ឯកសារឥតគិតថ្លៃ

ជាមួយនឹងឯកសារឥតគិតថ្លៃ (ជា​ភាសាអង់គ្លេស)អ្នកអាចរៀបចំ និងដាក់ឯកសារប្រកាសពន្ធលើប្រាក់ចំណូលសហព័ន្ធរបស់អ្នកដោយឥតគិតថ្លៃ ដោយប្រើកម្មវិធីកុំព្យូទ័ររៀបចំ និងដាក់ឯកសារប្រកាសពន្ធ។

អ្នកបង់ពន្ធពិសេស

យោធា និងអតីតយុទ្ធជន

សមាជិក និងអតីតយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធសហរដ្ឋអាមេរិក មានស្ថានភាព និងប្រាក់បំណាច់ពន្ធពិសេស -រួមមាន សិទ្ឋិចូលប្រើប្រាស់ MilTax ជាកម្មវិធីមួយដែលផ្តល់ជូនជាទូទៅដោយឥតគិតថ្លៃសម្រាប់ការរៀបចំ និងដាក់ឯកសារប្រកាសពន្ធ។ យើងផ្តល់ជូន ព័ត៌មានអំពីពន្ធដារសម្រាប់សមាជិកយោធា (ជា​ភាសាអង់គ្លេស) ដើម្បីជួយអ្នកឱ្យបានយល់ដឹងអំពីរបៀបដែលបទប្បញ្ញត្តិទាំងនោះប៉ះពាល់ដល់អ្នក និងពន្ធរបស់អ្នក មិនថាអ្នកជាយុទ្ធជនសកម្ម យុទ្ធជនបម្រុង ឬអតីតយុទ្ធជននោះទេ។

អ្នកបង់ពន្ធអន្តរជាតិ

កាតព្វកិច្ចពន្ធរបស់អ្នកក្នុងនាមជា អ្នកបង់ពន្ធបុគ្គលអន្តរជាតិ អាស្រ័យថាតើអ្នកជាពលរដ្ឋសហរដ្ឋអាមេរិក ជនបរទេសដែលតាំងលំនៅជាអចិន្ត្រៃយ៍ (ជា​ភាសាអង់គ្លេស)ជនបរទេសដែលមិនតាំងលំនៅជាអចិន្ត្រៃយ៍។ (ជា​ភាសាអង់គ្លេស)

ប្រសិនបើអ្នកជាពលរដ្ឋសហរដ្ឋអាមេរិក ជនបរទេសដែលតាំងលំនៅជាអចិន្ត្រៃយ៍ ប្រាក់ចំណូលទូទាំងពិភពលោករបស់អ្នកស្ថិតនៅក្រោម ពន្ធលើប្រាក់ចំណូលសហរដ្ឋអាមេរិក ដោយមិនគិតពីកន្លែងដែលអ្នករស់នៅឡើយ។

ជនបរទេសដែលមិនតាំងលំនៅជាអចិន្ត្រៃយ៍ ត្រូវបង់ពន្ធតែលើប្រាក់ចំណូលរបស់ពួកគេពីប្រភពនានាដែលរកបាននៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះ និងលើប្រាក់ចំណូលជាក់លាក់ដែលជាប់ទាក់ទងនឹងការប្រកបមុខរបរ ឬអាជីវកម្មនៅក្នុងសហរដ្ឋអាមេរិក។

ការដាក់ឯកសារប្រកាសពន្ធសម្រាប់អាជីវកម្មរបស់អ្នក

ព័ត៌មានដែលអ្នកចាំបាច់ត្រូវដាក់ក្នុងឯកសារប្រកាសពន្ធ

លេខអត្តសញ្ញាណកម្មអ្នកបង់ពន្ធ

អាជីវកម្មភាគច្រើន - និងរាល់និយោជិកទាំងអស់ - ចាំបាច់ត្រូវការ លេខអត្តសញ្ញាណកម្មនិយោជិក (ជា​ភាសាអង់គ្លេស) ឬ EIN ដើម្បីដាក់ឯកសារប្រកាសពន្ធ។ អ្នកអាច ដាក់ពាក្យសុំ EIN (ជា​ភាសាអង់គ្លេស) តាមអ៊ីនធើណិត ហើយទទួលបានលេខរបស់អ្នកភ្លាមៗ។

ពន្ធអាជីវកម្ម

រចនាសម្ព័ននៃអាជីវកម្មរបស់អ្នក (ជា​ភាសាអង់គ្លេស) កំណត់ពីពន្ធអាជីវកម្ម (ជា​ភាសាអង់គ្លេស)ដែលអ្នកត្រូវបង់ និងរបៀបដែលអ្នកបង់។

សូមចងចាំថា អ្នកត្រូវតែបង់ពន្ធលើប្រាក់ចំណូលរបស់អ្នកដោយធ្វើការបង់  ពន្ធបានប៉ាន់ស្មាន (ជា​ភាសាអង់គ្លេស) ទៀងទាត់ក្នុងអំឡុងឆ្នាំជាប់ពន្ធ។

ពន្ធលើប្រាក់ចំណូលអាជីវកម្ម

រាល់អាជីវកម្មទាំងអស់ លើកលែងតែក្រុមហ៊ុនអ្នកដៃគូហ៊ុនគ្នា ត្រូវដាក់ឯកសារប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ។ ក្រុមហ៊ុនអ្នកដៃគូហ៊ុនគ្នា ដាក់ព័ត៌មានប្រកាសពន្ធ។

សំណុំបែបបទមួយណាដែលអ្នកប្រើ អាស្រ័យលើរបៀបរៀបចំអាជីវកម្មរបស់អ្នក។ សូមយោងទៅ រចនាសម្ព័ន្ធអាជីវកម្ម (ជា​ភាសាអង់គ្លេស) ដើម្បីឱ្យបានដឹងថាតើសំណុំបែបបទមួយណាដែលអ្នកត្រូវដាក់ ដែលអាស្រ័យលើអង្គភាពអាជីវកម្មដែលអ្នកបានបង្កើត។

ពន្ធលើការងារ

ប្រសិនបើអ្នកមាននិយោជិត អ្នកនឹងត្រូវបង់ ពន្ធលើការងារ (ជា​ភាសាអង់គ្លេស)។ ពន្ធលើការងារ រួមមាន៖

  • ពន្ធសន្តិសុខ និងពន្ធ Medicare

  • ពន្ធកាត់ទុកលើប្រាក់ចំណូលសហព័ន្ធ

  • ពន្ធឥតការងារធ្វើសហព័ន្ធ

ពន្ធអាករ

អ្នកប្រហែលជាត្រូវបង់ ពន្ធអាករ (ជា​ភាសាអង់គ្លេស) ប្រសិនបើអាជីវកម្មរបស់អ្នក៖

  • ផលិត ឬលក់ផលិតផលជាក់លាក់

  • ប្រតិបត្តិការអាជីវកម្មប្រភេទជាក់លាក់

  • ប្រើប្រភេទគ្រឿងប្រដាប់ គ្រឿងបរិក្ខារ ឬផលិតផលផ្សេងៗគ្នាជាច្រើន

  • ទទួលបានប្រាក់សម្រាប់សេវាកម្មជាក់លាក់

អាជីវកម្មអន្តរជាតិ

អាជីវកម្មបរទេសដែលមានសកម្មភាពនៅសហរដ្ឋអាមេរិក ឬអាជីវកម្មក្នុងប្រទេសដែលមានសកម្មភាពនៅខាងក្រៅសហរដ្ឋអាមេរិក ត្រូវតែបំពេញតាមតម្រូវការជាក់លាក់សម្រាប់ អាជីវកម្មអន្តរជាតិ (ជា​ភាសាអង់គ្លេស)

រកជំនួយរៀបចំដាក់ឯកសារប្រកាសពន្ធរបស់អ្នក

ជំនួយពន្ធឥតគិតថ្លៃសម្រាប់អ្នកបង់ពន្ធដែលមានគុណសម្បត្តិគ្រប់គ្រាន់

ជំនួយពន្ធឥតគិតថ្លៃអាចរកបានដោយផ្ទាល់ជាង១០,០០០កន្លែងពេញទូទាំងប្រទេសតាមរយៈកម្មវិធីអ្នកស្ម័គ្រចិត្តរៀបចំពន្ធដែលបានបញ្ជាក់ជាផ្លូវការដោយ IRS (ជា​ភាសាអង់គ្លេសnb)របស់យើង។ អ្នកក៏អាចទទួលបានជំនួយតាមអនឡាញដែរ តាមរយៈ ឯកសារឥតគិតថ្លៃ IRS (ជា​ភាសាអង់គ្លេស)

ជំនួយរៀបចំពន្ធលើប្រាក់ចំណូលដោយអ្នកស្ម័គ្រចិត្ត

កម្មវិធីជំនួយរៀបចំពន្ធលើប្រាក់ចំណូលដោយអ្នកស្ម័គ្រចិត្ត (VITA) ផ្តល់ជូនរៀបចំឯកសារប្រកាសពន្ធលើប្រាក់ចំណូលដោយឥតគិតថ្លៃ ដើម្បីជួយដល់អ្នកដែលមាន៖

  • ប្រាក់ចំណូលទាប ទៅមធ្យម

  • ពិការភាព

  • ជំនាញភាសាអង់គ្លេសមានកម្រិត

ការប្រឹក្សាពន្ធសម្រាប់មនុស្សចាស់

កម្មវិធីប្រឹក្សាពន្ធសម្រាប់មនុស្សចាស់ (TCE) ផ្តល់ជូនជំនួយពន្ធឥតគិតថ្លៃសម្រាប់អ្នកបង់ពន្ធទាំងអស់ ជាពិសេសអស់អ្នកដែលមានអាយុ៦០ឆ្នាំឡើងទៅ។ TCE មានជំនាញទាក់ទងនឹងសំណួរទាំងឡាយអំពីបញ្ហាទាក់ទងនឹងប្រាក់សោធន និងប្រាក់ចូលនិវត្តន៍ ពិសេសចំពោះមនុស្សវ័យចំណាស់។

ជួលអ្នកវិជ្ជាជីវៈផ្នែកពន្ធដារ

ប្រសិនបើអ្នកត្រូវការនរណាម្នាក់ដើម្បីរៀបចំឯកសារប្រកាសពន្ធរបស់អ្នក អ្នកក៏អាច ជ្រើសរើសអ្នកវិជ្ជាជីវៈផ្នែកពន្ធដារមួយរូប (ជា​ភាសាអង់គ្លេស)ផងដែរ។

នេះគឺជាការសម្រេចចិត្តដ៏សំខាន់។ អ្នកជឿជាក់លើអ្នកវិជ្ជាជីវៈផ្នែកពន្ធដាររបស់អ្នក ជាមួយនឹងព័ត៌មានផ្ទាល់ខ្លួនបំផុតរបស់អ្នក។ ពួកគេដឹងអំពីអាពាហ៍ពិពាហ៍របស់អ្នក ប្រាក់ចំណូលរបស់អ្នក កូនៗរបស់អ្នក លេខសន្តិសុខសង្គមរបស់អ្នក និងព័ត៌មានលម្អិតនៃជីវិតហិរញ្ញវត្ថុរបស់អ្នក។

ជូនអ្នកវិជ្ជាជីវៈផ្នែកពន្ធដារភាគច្រើន ផ្តល់សេវាកម្មដ៏ល្អប្រសើរ។ ប៉ុន្តែវាអាចទៅរួចក្នុងការជ្រើសរើសមនុស្សខុសដើម្បីរៀបចំ ឯកសារប្រកាសពន្ធរបស់អ្នក។ត្រូវប្រាកដថាពិនិត្យមើលដំបូន្មានសម្រាប់ការជ្រើសរើសអ្នករៀបចំឯកសារប្រកាសពន្ធ (ជា​ភាសាអង់គ្លេស)របស់យើង។

ប្រាក់បង្វិលសងវិញ

ការដាក់បញ្ចូលប្រាក់ដោយផ្ទាល់

ប្រសិនបើអ្នកនឹងទទួលបានប្រាក់បង្វិលសងវិញពីប្រាក់ដែលអ្នកបានបង់សម្រាប់ពន្ធរបស់អ្នក ចូរជ្រើសរើស ការដាក់បញ្ចូលប្រាក់ដោយផ្ទាល់ (ជា​ភាសាអង់គ្លេស)នៅពេលអ្នកដាក់ឯកសារប្រកាសពន្ធ។ វាជាវិធីលឿនបំផុតដើម្បីទទួលបានពន្ធប្រាក់បង្វិលសងវិញរបស់អ្នក។ វាឥតគិតថ្លៃ ហើយវាមានសុវត្ថិភាព។

អ្នកអាចដាក់បញ្ចូលប្រាក់បង្វិលសងវិញដោយផ្ទាល់ ទៅក្នុងគណនីធនាគាររហូតដល់បី។ នៅពេលអ្នកប្រើការដាក់បញ្ចូលប្រាក់ដោយផ្ទាល់ វាពុំមានហានិភ័យនៃការលួច ឬបាត់បត់មូលប្បទានប័ត្រក្រដាសរបស់អ្នកឡើយ។

តាមដានប្រាក់បង្វិលសងវិញរបស់អ្នក

តើប្រាក់បង្វិលសងវិញរបស់ខ្ញុំនៅឯណា? (ជា​ភាសាអង់គ្លេស)គឺជាឧបករណ៍តាមអ៊ីនធើណិតដែលនឹងតាមដានប្រាក់ពន្ធបង្វិលសងវិញរបស់អ្នក។ ដើម្បីប្រើឧបករណ៍នេះ អ្នកនឹងចាំបាច់ត្រូវការលេខសន្តិសុខសង្គមរបស់អ្នក ឬ ITIN ស្ថានភាពការដាក់ឯកសាររប្រកាសពន្ធរបស់អ្នក និងចំនួនទឹកប្រាក់ពិតប្រាកដនៃប្រាក់បង្វិលសងវិញរបស់អ្នក

យើងចេញជូនប្រាក់បង្វិលសងវិញភាគច្រើនក្នុងរយៈពេលតិចជាង២១ថ្ងៃ។ អ្នកគួរតែទូរស័ព្ទមកយើងប៉ុណ្ណោះ ប្រសិនបើ៖

  • អ្នកបានដាក់ឯកសារប្រកាសពន្ធរបស់អ្នកតាមរយៈ e-file លើសពី២១ថ្ងៃកន្លងមក

  • អ្នកបានផ្ញើឯកសារប្រកាសពន្ធមកវិញ លើសពី៦សប្តាហ៍កន្លងមក

  • ឧបករណ៍ តើប្រាក់បង្វិលសងវិញរបស់ខ្ញុំនៅឯណា? ប្រាប់អ្នកឱ្យទាក់ទងមក IRS

ជម្រើសការបង់ប្រាក់

អ្នកអាចបង់ពន្ធរបស់អ្នកតាមអ៊ីនធើណិត តាមទូរស័ព្ទ ឬជាមួយឧបករណ៍ចល័តរបស់អ្នកដោយប្រើកម្មវិធីIRS2Go app (ជា​ភាសាអង់គ្លេស)។ សូមបើកចូលទំព័រ ការបង់ប្រាក់ (ជា​ភាសាអង់គ្លេស)របស់យើង ដើម្បីស្វែងយល់បន្ថែម។

ទទួលបានជំនួយជាមួយ IRS

ការឆបោកពន្ធ

អ្នកឆបោកព្យាយាមយកលុយ ឬព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ សូមប្រុងប្រយ័ត្ន ហើយ ចៀសវាងជាប់ការបញ្ឆោតពីការឆបោកពន្ធ (ជា​ភាសាអង់គ្លេស)

IRS នឹងមិនដែល

  • ទាក់ទងមកអ្នកតាមអ៊ីម៉េល សារ ឬប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីស្នើសុំព័ត៌មានផ្ទាល់ខ្លួន ឬហិរញ្ញវត្ថុរបស់អ្នក។

  • ទូរស័ព្ទដើម្បីទាមទារការបង់ប្រាក់ភ្លាមៗ។ ជាទូទៅ IRS នឹងផ្ញើវិក្កយប័ត្រមកអ្នកជាមុន ប្រសិនបើអ្នកជំពាក់ពន្ធ។

  • ទាមទារឱ្យអ្នកប្រើវិធីបង់ប្រាក់ជាក់លាក់ ដូចជាប័ណ្ណឥណពន្ធបង់ប្រាក់ជាមុន ប័ណ្ណអំណោយ ឬការផ្ទេរប្រាក់តាមអ៊ីនធើណិត។

  • គំរាមកំហែងដើម្បីនាំប៉ូលីស ឬអ្នកអនុវត្តច្បាប់ឯទៀតចាប់ខ្លួនអ្នកពីបទមិនបានបង់ប្រាក់។

  • គំរាមកំហែងដកហូតប័ណ្ណបើកបរ ប័ណ្ណអាជីវកម្ម ឬស្ថានភាពអន្តោប្រវេសន៍របស់អ្នក។ ការគំរាមកំហែងបែបនេះ គឺជាវិធីសាស្រ្តសាមញ្ញដែលអ្នកឆបោកប្រើដើម្បីបញ្ឆោតជនរងគ្រោះ។

  • ទាមទារឱ្យអ្នកបង់ប្រាក់ ដោយមិនផ្តល់ឱកាសឱ្យអ្នកសាកសួរ ឬប្តឹងតវ៉ាពីចំនួនទឹកប្រាក់ដែលអ្នកជំពាក់។

  • ទូរស័ព្ទទៅប្រាប់អ្នក ថាអ្នកកំពុងទទួលបានប្រាក់ពន្ធបង្វិលសងវិញ ដែលអ្នកមិនរំពឹង។

ការលួចអត្តសញ្ញាណ

ការលួចអត្តសញ្ញាណទាក់ទងនឹងពន្ធ កើតឡើងនៅពេលដែលនរណាម្នាក់លួចយកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក - ដូចជាលេខសន្តិសុខសង្គមរបស់អ្នក ឬ ITIN ដើម្បីដាក់ឯកសារប្រកាសពន្ធ និងទាមទារប្រាក់បង្វិលសងវិញដែលក្លែងបន្លំ។

ដឹងពី សញ្ញានៃការលួចអត្តសញ្ញាណ (ជា​ភាសាអង់គ្លេស) ហើយចាត់វិធានការជាបន្ទាន់ប្រសិនបើអ្នកជាជនរងគ្រោះ ដើម្បីការពារទិន្នន័យ និងអត្តសញ្ញាណរបស់អ្នក។

ជំនួយសង្គ្រោះគ្រោះមហន្តរាយ

នៅពេលមានគ្រោះមហន្តរាយដែលប្រកាសដោយសហព័ន្ធ យើងផ្តល់ ជំនួយគ្រោះមហន្តរាយ និងជំនួយសង្គ្រោះបន្ទាន់ (ជា​ភាសាអង់គ្លេស) ដើម្បីជួយបុគ្គល និងអាជីវកម្មរកប្រាក់ចំណូលបានមកវិញ។

យើងក៏ផ្តល់ជូនដំបូន្មានផងដែរអំពីវិធី ត្រៀមសម្រាប់គ្រោះមហន្តរាយ (ជា​ភាសាអង់គ្លេស) ដើម្បីឱ្យអ្នកអាចការពារខ្លួនអ្នក គ្រួសារបស់អ្នក និងអាជីវកម្មរបស់អ្នក។

សេវាកម្មគាំទ្រអ្នកបង់ពន្ធ

សេវាកម្មគាំទ្រអ្នកបង់ពន្ធ (TAS) គឺជាអង្គការ ឯករាជ្យមួយមាននៅក្នុង IRS ដែលជួយអ្នកបង់ពន្ធ និងការពារសិទ្ធិរបស់អ្នកបង់ពន្ធ។ T AS ផ្តល់ជំនួយជូនអ្នក ប្រសិនបើ៖

  • បញ្ហាពន្ធរបស់អ្នកកំពុងបង្កការលំបាកផ្នែកហិរញ្ញវត្ថុ

  • អ្នកបានព្យាយាម ហើយមិនអាចដោះស្រាយបញ្ហារបស់អ្នកជាមួយ IRS ឬ

  • អ្នកជឿថាប្រព័ន្ធ ដំណើរការ ឬនីតិវិធីរបស់ IRS មិនដំណើរការដូចដែលវាគួរធ្វើនោះទេ។

ប្រសិនបើអ្នកមានគុណសម្បត្តិគ្រប់គ្រាន់សម្រាប់ជំនួយ TAS ឥតគិតថ្លៃជានិច្ច ពួកគេនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើបាន ដើម្បីជួយអ្នក។

សូមចូលមើល  សេវាកម្មគាំទ្រអ្នកបង់ពន្ធ (ជា​ភាសាអង់គ្លេស)តាមអនឡាញ ឬហៅលេខ 877-777-4778។

គ្លីនិកអ្នកបង់ពន្ធដែលមានប្រាក់ចំណូលទាប

គ្លីនិកអ្នកបង់ពន្ធដែលមានប្រាក់ចំណូលទាប (LITCs) គឺ ឯករាជ្យ ពី IRS និង TAS។ LITCs តំណាងឱ្យបុគ្គលដែលមានប្រាក់ចំណូលទាបជាងកម្រិតជាក់លាក់ ហើយដែលពួកគេត្រូវការដោះស្រាយបញ្ហាពន្ធជាមួយ IRS។

LITCs អាចតំណាងឱ្យអ្នកបង់ពន្ធ ក្នុងរឿង៖

  • សវនកម្ម

  • បណ្តឹងតវ៉ា និង

  • វិវាទក្នុងការប្រមូលពន្ធមុន IRS និងនៅក្នុងតុលាការ។

ប្រសិនបើភាសាអង់គ្លេសគឺជាភាសាទីពីររបស់អ្នក LITCs អាចផ្តល់ព័ត៌មានអំពីសិទ្ធិ និងការទទួលខុសត្រូវរបស់អ្នកបង់ពន្ធ ជាភាសាផ្សេងៗគ្នា។

សេវាកម្មរបស់ LITCs ត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ ឬក្នុងតម្លៃតិចតួច។

សម្រាប់ព័ត៌មានបន្ថែម ឬដើម្បីស្វែង LITC ដែលនៅជិតអ្នក សូមចូលមើលគ្លីនិកអ្នកបង់ពន្ធដែលមានប្រាក់ចំណូលទាប (ជា​ភាសាអង់គ្លេស) ឬទាញយក ការបោះពុម្ពផ្សាយ IRS 4134 បញ្ជីឈ្មោះគ្លីនិកអ្នកបង់ពន្ធដែលមានប្រាក់ចំណូលទាប (ជា​ភាសាអង់គ្លេស) PDF។ អ្នកក៏អាចទទួលបានច្បាប់ចម្លងនៃការបោះពុម្ពផ្សាយនេះផងដែរ ដោយទូរស័ព្ទទៅ IRS លេខឥតគិតថ្លៃ 800-829-3676។

ព័ត៌មានអំពីពន្ធរបស់អ្នក

ពិនិត្យគណនីពន្ធរបស់អ្នក

គណនី IRS (ជា​ភាសាអង់គ្លេស) របស់អ្នក ផ្តល់ឱ្យអ្នកនូវលទ្ឋភាពទទួលបានព័ត៌មានអំពីគណនីពន្ធសហព័ន្ធរបស់អ្នក។ ប្រើគណនីរបស់អ្នកដើម្បីចូលមើលកំណត់ត្រាពន្ធរបស់អ្នកតាមអ៊ីនធើណិត ពិនិត្យមើលប្រវត្តិនៃការបង់ប្រាក់របស់អ្នក និងមើលព័ត៌មានពីការប្រកាសពន្ធឆ្នាំបច្ចុប្បន្ន ដែលអ្នកបានដាក់កាលពីដើមដំបូង។

ទទួលបានប្រតិចារិកពន្ធរបស់អ្នក

ប្រសិនបើអ្នកត្រូវការច្បាប់ចម្លងនៃព័ត៌មានអំពីការប្រកាសពន្ធច្បាប់ដើមរបស់អ្នក សូមប្រើ ទទួលប្រតិចារិក (ជា​ភាសាអង់គ្លេស)។ ប្រតិចារិករបស់អ្នក បង្ហាញពីជួរព័ត៌មានភាគច្រើនចេញពីការប្រកាសពន្ធរបស់អ្នក។ ប្រសិនបើអ្នកត្រូវការ AGI របស់អ្នក - ឬកែតម្រូវប្រាក់ចំណូលមុនបង់ពន្ធ - ដើម្បីបញ្ជាក់ពីអត្តសញ្ញាណរបស់អ្នកដល់ IRS អ្នកអាចរកឃើញវានៅលើប្រតិចារិករបស់អ្នក។

ចម្លើយចំពោះសំណួរអំពីពន្ធរបស់អ្នក

ប្រធានបទអំពីពន្ធដារ

យើងរក្សាបញ្ជី ប្រធានបទអំពីពន្ធដារ (ជា​ភាសាអង់គ្លេស) ដែលផ្តល់ព័ត៌មានអំពីពន្ធដារទូទៅសម្រាប់អាជីវកម្ម និងបុគ្គល។ ប្រធានបទអំពីពន្ធដារ មានជាភាសា អេស្ប៉ាញ, ចិន (កន្តាំង) កូរ៉េ  រុស្ស៊ី និង, វៀតណាម

ជំនួយការពន្ធអន្តរកម្ម

ជំនួយការពន្ធអន្តរកម្ម (ជា​ភាសាអង់គ្លេស) របស់យើង គឺជាឧបករណ៍តាមអនឡាញដែលនឹងឆ្លើយសំណួរច្បាប់ពន្ធដាររបស់អ្នក។ វាគ្របដណ្តប់លើប្រធានបទជាច្រើន រួមមាន៖

  • តើប្រាក់ចំណូលអ្វីខ្លះដែលត្រូវបង់ពន្ធ

  • ថាតើអ្នកមានគុណសម្បត្តិគ្រប់គ្រាន់សម្រាប់ឥណទានពន្ធជាក់លាក់ដែរឬទេ

  • របៀបកំណត់ស្ថានភាពការដាក់ឯកសាររបស់អ្នក

  • តើនរណាដែលអ្នកអាចទាមទារថាជាមនុស្សនៅក្នុងបន្ទុក នៅលើឯកសារប្រកាសពន្ធរបស់អ្នក

ជំនួយការឥណទានពន្ធលើប្រាក់ចំណូលដែលរកបាន

ប្រសិនបើអ្នកបានធ្វើការកាលពីឆ្នាំមុន ក៏ប៉ុន្តែទទួលបានប្រាក់ចំណូលទាប ឬមធ្យម អ្នកអាចមានសិទ្ធិទទួលបាន ឥណទានពន្ធលើប្រាក់ចំណូលដែលរកបាន (EITC) (ជា​ភាសាអង់គ្លេស)។ ជាមួយនឹងឥណទានពន្ធនេះ អ្នកនៅតែអាចទទួលបានប្រាក់បង្វិលសងវិញ ទោះបីជាអ្នកមិនជំពាក់ពន្ធណាមួយក៏ដោយ។

ប្រើ ឧបករណ៍ជំនួយការ EITC (ជា​ភាសាអង់គ្លេស) ដើម្បីមើលថាតើអ្នកមានគុណសម្បត្តិគ្រប់គ្រាន់ដែរឬទេ។

សេវាកម្មបកប្រែភាសា

ប្រសិនបើអ្នកមិនអាចរកឃើញចម្លើយចំពោះសំណួរពន្ធរបស់អ្នកនៅលើ IRS.gov នោះយើងខ្ញុំអាចផ្តល់ជំនួយដល់អ្នកច្រើនជាង 350 ភាសា ដោយមានការគាំទ្រពីអ្នកបកប្រែភាសាដែលមានវិជ្ជាជីវៈ។ សម្រាប់ជំនួយជាភាសាអេស៉្បាញ សូមហៅទៅលេខ 800-829-1040 ។ សម្រាប់ភាសាផ្សេងទៀត សូមហៅទៅលេខ 833-553-9895 ។ អ្នកនឹងជួបអ្នកជំនួយសេវាប្រាក់បំណូលផ្ទៃក្នុង (IRS) ម្នាក់ដែលអាច៖